ហរន្តិសូត្រទី ២
ក្បាលទី 22 · ទំព័រ 222
ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ កំណើតគ្រុឌនេះ មាន ៤ ។ ចុះកំណើតគ្រុឌទាំង ៤ គឺអ្វីខ្លះ ។ គឺពួកគ្រុឌជាអណ្ឌជៈកំណើត ១ ពួកគ្រុឌជាជលាពុជកំណើត ១ ពួកគ្រុឌជាសំសេទជៈកំណើត ១ ពួកគ្រុឌ ជាឧបបាតិកៈកំណើត ១ ។ ម្នាលភិក្ខុទាំងឡាយ បណ្តាគ្រុឌទាំងនោះ គ្រុឌ ជាអណ្ឌជៈកំណើត ឆាបបានតែពួកនាគជាអណ្ឌជៈកំណើត ឆាបពួកនាគជា ជលាពុជកំណើតមិនបាន ឆាបពួកនាគជាសំសេទជៈកំណើតមិនបាន ឆាប ពួកនាគជាឧបបាតិកៈកំណើត មិនបានឡើយ ។