អដ្ឋកថា ហរន្តិសូត្រទី ២
ក្បាលទី 22 · ទំព័រ 222
ម្នាលភិក្ខុទាំងឡាយ បណ្តា គ្រុឌទាំងនោះ ពួកគ្រុឌជាជលាពុជកំណើត ឆាបនាគជាអណ្ឌជៈកំណើត និង នាគជាជលាពុជកំណើតបាន ឆាបពួកនាគជាសំសេទជៈកំណើតមិនបាន ឆាប ពួកនាគជាឧបបាតិកៈកំណើត មិនបានឡើយ ។ ម្នាលភិក្ខុទាំងឡាយ បណ្តា គ្រុឌទាំងនោះ ពួកគ្រុឌជាសំសេទជៈកំណើត ឆាបនាគជាអណ្ឌជៈកំណើត ឆាប នាគជាជលាពុជកំណើត និងនាគជាសំសេទជៈកំណើតបាន ឆាបពួកនាគជា ឧបបាតិកៈកំណើតមិនបានទេ ។ ម្នាលភិក្ខុទាំងឡាយ បណ្តាគ្រុឌទាំងនោះ ពួក គ្រុឌជាឧបបាតិកៈកំណើត ឆាបពួកនាគជាអណ្ឌជៈកំណើតក៏បាន ឆាបពួកនាគ ជាជលាពុជកំណើតក៏បាន ឆាបពួកនាគជាសំសេទជៈកំណើតក៏បាន ឆាបពួកន ាគជាឧបបាតិកៈកំណើតក៏បាន ។ ម្នាលភិក្ខុទាំងឡាយ កំណើតគ្រុឌ មាន ៤ នេះឯង ។