ទុតិយាទិទ្វយយការីសូត្រទី ៤-៦

ក្បាលទី 22 · ទំព័រ 206

បច្ច័យ ដែលពួកជនជ្រះថ្លា ព្រោះការសម្បូរភោគផលនៃដីទាំងនោះ ។ បទថា អធោមុខា សេចក្តីថា ឈ្មោះថា ឱនមុខឆាន់ ដោយអំណាច ទាយផែនដី ហើយបរិភោគ ។ ម្យ៉ាងទៀត ក្នុងបទទាំងនេះ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា នក្ខត្តវិជ្ជា បានដល់ វិជ្ជាជាហេតុឲ្យដឹងយ៉ាងនេះថា ថ្ងៃនេះ ឫក្សនេះ គួរទៅ ដោយឫក្សនេះ មិនគួរទៅដោយឫក្សនេះ គួរធ្វើវត្ថុនេះៗ ដោយឫក្សនេះ ។ បទថា ទូតេយ្យំ បានដល់ ការងារទូត គឺទទួលដំណឹងរបស់មនុស្ស ទាំងនោះ ទៅក្នុងទីទាំងនោះ ។ បទថា បហិណគមនំ បានដល់ ចូលទៅកាន់ត្រកូលមួយ ដោយដំណឹង របស់ត្រកូលមួយទៀត ក្នុងភូមិតែមួយជាមួយគ្នានោះឯង ។ បទថា អង្គវិជ្ជា បានដល់ វិជ្ជាជាហេតុឲ្យដឹងអង្គសម្បត្តិ គឺលក្ខណៈ អវ័យវៈតាមឥត្ថីលក្ខណៈ និងបុរិសលក្ខណៈ ហើយជ្រាបយ៉ាងនេះថា បុគ្គល នឹងបានវត្ថុនេះ ដោយអង្គសម្បត្តិយ៉ាងនេះ ។ បទថា វិទិសាមុខា សេចក្តីថា ព្រោះអត្ថថា វិជ្ជាមើលអវ័យវៈ ឈ្មោះ ថា ប្រព្រឹត្តទៅក្នុងអនុទិសទាំងឡាយ ព្រោះប្រារព្ធចំណែកនៃសរីរៈនោះៗ ប្រព្រឹត្តទៅ គឺការមើលលក្ខណៈផ្សេងៗ ដែលត្រូវបែរមុខទៅគ្រប់ទិស ព្រោះ ហេតុនោះ បុគ្គលទាំងឡាយដែលរកស៊ីចិញ្ចឹមជីវិត ដោយវិជ្ជានោះ ទើប ឈ្មោះថា បែរមុខទៅកាន់ទិសតូចទាំងឡាយ បរិភោគ ។ បទថា ឯវមារោចេសិ សេចក្តីថា បរិព្វាជិកា កាលពោលពាក្យជាដើម