អដ្ឋកថា អណ្ឌជទានូបការសូត្រទី ៧-១៦

ក្បាលទី 22 · ទំព័រ 225

នាំឲ្យបុគ្គលខ្លះក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹង ពួកគ្រុឌជាអណ្ឌជៈ ។ ទុតិយ-ចតុត្ថទ្វយការីសូត្រទី ៤ ដល់ ៦ ក្រុងសាវត្ថី ។ លុះភិក្ខុនោះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ ក្រាបបង្គំទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះក្នុងលោកនេះ បែកធ្លាយរាងកាយ ស្លាប់ទៅ ទៅកើតជាមួយនឹងពួកគ្រុឌជាជលាពុជៈ ។ បេ ។ ពួកគ្រុឌជាសំសេទជៈ ។ ទៅ កើតជាមួយនឹងពួកគ្រុឌជាឧបបាតិកៈ ។ ម្នាលភិក្ខុ បុគ្គលខ្លះក្នុងលោកនេះ ធ្វើ អំពើទាំងពីរដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត បុគ្គលនោះ បានឮថា ពួកគ្រុឌជាឧបបាតិកៈ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន ។ បុគ្គលនោះ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា ធ្វើដូចម្តេច ហ្ន៎ អាត្មាអញដល់បែកធ្លាយរាងកាយស្លាប់ទៅ នឹងបានកើតជាមួយនឹង ពួកគ្រុឌជាឧបបាតិកៈ ។