អដ្ឋកថា ជលាពុជាទិទានូបការសូត្រទី ១៧-៤៦

ក្បាលទី 22 · ទំព័រ 225

លុះបុគ្គលនោះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅ កើតជាមួយនឹងពួកគ្រុឌជាឧបបាតិកៈមែន ។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅ កើតជាមួយនឹងពួកគ្រុឌជាឧបបាតិកៈ ។ បឋមទានូបការសូត្រទី ៧ ដល់ ៩ ក្រុងសាវត្ថី ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ ក្រាបបង្គំទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះក្នុងលោកនេះ បែកធ្លាយរាងកាយ ស្លាប់ទៅ ទៅកើតជាមួយនឹងពួកគ្រុឌជាអណ្ឌជៈ ។ ម្នាលភិក្ខុ បុគ្គលខ្លះក្នុងលោកនេះ ធ្វើអំពើទាំងពីរដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយ ចិត្ត បុគ្គលនោះបានឮថា ពួកគ្រុឌជាអណ្ឌជៈ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន ។ បុគ្គលនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ធ្វើដូចម្តេច ហ្ន៎ អាត្មាអញដល់បែកធ្លាយរាងកាយស្លាប់ទៅ នឹងបានទៅកើតជាមួយនឹង ពួកគ្រុឌជាអណ្ឌជៈ ។ បុគ្គលនោះក៏ឲ្យបាយ ឲ្យទឹក ឲ្យសំពត់ ឲ្យយាន ជំនិះ ឲ្យផ្កាកម្រង ឲ្យគ្រឿងក្រអូប ឲ្យគ្រឿងលាប ឲ្យទីដេក ឲ្យទីសម្នាក់ អាស្រ័យ ឲ្យគ្រឿងប្រទីប ។ លុះបុគ្គលនោះបែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកគ្រុឌជាអណ្ឌជៈមែន ។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយ ស្លាប់ទៅ ទៅកើតជាមួយនឹងពួកគ្រុឌជាអណ្ឌជៈ ។ ក្រុងសាវត្ថី ។ លុះភិក្ខុនោះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ ក្រាបបង្គំទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះក្នុងលោកនេះ បែកធ្លាយរាងកាយ ស្លាប់ទៅ ទៅកើតជាមួយ