សុទ្ធិកសូត្រទី ១

ក្បាលទី 22 · ទំព័រ 228

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ បេ ។ ព្រះមានព្រះភាគ ទ្រង់ ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវទេវតាទាំងឡាយ ដែលជាពួកគន្ធព្វ ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់រឿងនោះចុះ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ចុះទេវតាទាំងឡាយ ជាពួកគន្ធព្វ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតាអាស្រ័យនៅលើឈើមានឫសក្រអូបក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកទេវតាអាស្រ័យនៅលើឈើមានខ្លឹមក្រអូបក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកទេវតាអាស្រ័យនៅលើឈើមានសាច់ស្រាយក្រអូប ក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកទេវតាអាស្រ័យនៅលើឈើមានសម្បក ក្រអូបក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកទេវតាអាស្រ័យនៅលើឈើមាន ក្រមរក្រអូបក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកទេវតាអាស្រ័យនៅលើឈើមាន ស្លឹកក្រអូបក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកទេវតាអាស្រ័យនៅលើឈើ មាន ផ្កាក្រអូបក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកទេវតាអាស្រ័យនៅលើឈើមានផ្លែ ក្រអូបក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកទេវតាអាស្រ័យនៅលើឈើ មានរស ក្រអូបក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកទេវតាអាស្រ័យនៅលើឈើមានក្លិន ក្រអូបទាំងអស់ក៏មាន ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទេវតាទាំងឡាយ ជាពួកគន្ធព្វ ។