អដ្ឋកថា សុទ្ធិកសូត្រទី ១

ក្បាលទី 22 · ទំព័រ 229

គប្បីជ្រាបវិនិច្ឆ័យក្នុងសុទ្ធកសូត្រទី ១ នៃគន្ធព្វកាយសំយុត្ត ដូចតទៅនេះ បទថា មូលគន្ធេ អធិវត្ថា សេចក្តីថា ដើមឈើណាមានក្លិន ត្រង់ឫស ទេវតាអាស្រ័យដើមឈើនោះកើតឡើង ។ ឯដើមឈើទាំងអស់ នោះ រមែងសម្រេចប្រយោជន៍ដល់ទេវតាទាំងនោះ ។ ក្នុងបទដ៏សេសក៏មាន ន័យដូចគ្នានេះឯង ។ បទថា គន្ធគន្ធេ បានដល់ ត្រង់ក្លិន បណ្តាក្លិន មាន ក្លិនដែលកើតអំពីឫសជាដើម ។ ចំណែកទាំងអស់ មានឫសជាដើមនៃដើមឈើណា មានក្លិន ដើមឈើ នោះ ឈ្មោះថា គន្ធៈ ក្នុងទីនេះ ត្រង់ក្លិនរបស់ដើមឈើដែលមានក្លិននោះ ។ ទេវតាស្ថិតនៅត្រង់ដើមឈើដែលមានក្លិននោះ ។ ក្នុងទីនេះ ចំណែកទាំងអស់ មានឫសជាដើម រមែងសម្រេចប្រយោជន៍ដល់ទេវតាទាំងនោះឯង ។