សុចរិតសូត្រទី ២

ក្បាលទី 22 · ទំព័រ 230

ក្រុងសាវត្ថី ។ គ្រានោះឯង មានភិក្ខុមួយរូប ចូលទៅគាល់ ព្រះមានព្រះភាគ ។ បេ ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំ ទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅ កើតជាមួយនឹងពួកទេវតាជាពួកគន្ធព្វ ។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយ ចិត្ត បុគ្គលនោះ បានឮថា ពួកទេវតាជាពួកគន្ធព្វ មានអាយុវែង មានសម្បុរ ល្អ មានសេចក្តីសុខច្រើន ។ បុគ្គលនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ធ្វើ ដូចម្តេចហ្ន៎ អាត្មាអញ ដល់បែកធ្លាយរាងកាយស្លាប់ទៅ នឹងបានទៅកើតជាមួយនឹង ពួកទេវតាជាពួកគន្ធព្វ ។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ ទៅ ក៏ទៅកើតជាមួយនឹងពួកទេវតាជាពួកគន្ធព្វមែន ។ ម្នាលភិក្ខុ នេះជា ហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះក្នុងលោកនេះ បែកធ្លាយរាងកាយ ស្លាប់ទៅ ទៅកើតជាមួយនឹងពួកទេវតាជាពួកគន្ធព្វ ។ សុចរិតសូត្រទី ២ មិនមានអដ្ឋកថាសម្តែង ។