មូលគន្ធទាតាសូត្រទី ៣

ក្បាលទី 22 · ទំព័រ 231

ក្រុងសាវត្ថី ។ គ្រានោះឯង មានភិក្ខុមួយរូប ចូលទៅគាល់ ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយ អង្គុយក្នុងទីដ៏សមគួរ ។ លុះភិក្ខុនោះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំ ទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅ កើតជាមួយនឹងពួកទេវតាដែលអាស្រ័យនៅលើឈើមានឫសក្រអូប ។ ម្នាល ភិក្ខុ បុគ្គលខ្លះក្នុងលោកនេះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយ វាចា ប្រព្រឹត្តសុចរិតដោយចិត្ត បុគ្គលនោះបានឮថា ពួកទេវតាដែលអាស្រ័យ នៅលើឈើមានឫសក្រអូប មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខ ច្រើន ។ បុគ្គលនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ដល់អាត្មាអញ បែកធ្លាយរាងកាយស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងពួកទេវតាដែល អាស្រ័យនៅលើឈើ មានឫសក្រអូប ។ បុគ្គលនោះ ក៏ឲ្យឫសឈើមានក្លិន ក្រអូប ។ លុះបុគ្គលនោះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹង ពួកទេវតា ដែលអាស្រ័យនៅលើឈើមានឫសក្រអូបមែន ។ ម្នាលភិក្ខុ នេះ ជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះក្នុងលោកនេះ បែកធ្លាយរាងកាយ ស្លាប់ទៅ ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានឫស ក្រអូប ។