អដ្ឋកថា មូលគន្ធទាតាសូត្រទី ៣
ក្បាលទី 22 · ទំព័រ 232
បទថា សោ ទាតា ហោតិ មូលគន្ធានំ សេចក្តីថា បុគ្គលនោះជាអ្នកឲ្យទាននូវឫសឈើដែលមានក្លិន មានក្លិនក្លាំពាក់ជាដើម ។ គប្បីជ្រាបអត្ថក្នុង បទទាំងអស់យ៉ាងនេះ ។ ទេវតាទាំងឡាយ កាលនៅជាមនុស្ស ឲ្យទាន មានផលដូចគ្នានឹងវត្ថុ ដែលឲ្យហើយ តាំងសេចក្តីប្រាថ្នា ដោយប្រការដូចពណ៌នាមក ដូច្នេះ ។ ដើម្បីសម្តែងទានដែលឲ្យផល មិនដូចគ្នានឹងវត្ថុដែលឲ្យនោះ ទើបព្រះមាន ព្រះភាគត្រាស់ទានវត្ថុ ១០ យ៉ាង មានពាក្យថា សោ អន្នំ ទេតិ ជាដើម បទដ៏សេសក្នុងសូត្រទាំងអស់ ក៏មានអត្ថងាយយល់ហើយ ។