សារគន្ធាទិទាតាសូត្រទី ៤-១២

ក្បាលទី 22 · ទំព័រ 233

ដល់ ១២ ក្រុងសាវត្ថី ។ លុះភិក្ខុនោះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ ក្រាបបង្គំទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យដែលនាំឲ្យបុគ្គលខ្លះក្នុងលោកនេះបែកធ្លាយរាងកាយស្លាប់ទៅ ទៅ កើតជាមួយនឹងពួកទេវតាដែលអាស្រ័យនៅលើឈើមានខ្លឹមក្រអូប ។ បេ ។ នឹង ពួកទេវតាដែលអាស្រ័យនៅលើឈើមានស្រាយក្រអូប ។ នឹងពួកទេវតាដែល អាស្រ័យនៅលើឈើមានសម្បកក្រអូប ។ នឹងពួកទេវតា ដែលអាស្រ័យនៅលើ ឈើមានក្រមរក្រអូប ។ នឹងពួកទេវតាដែលអាស្រ័យនៅលើឈើមានស្លឹក ក្រអូប ។ នឹងពួកទេវតាដែលអាស្រ័យនៅលើឈើ មានផ្កាក្រអូប ។ នឹងពួក ទេវតាដែលអាស្រ័យនៅលើឈើមានផ្លែក្រអូប ។