មូលគន្ធទានូបការសូត្រទសកំទី ១៣-២២

ក្បាលទី 22 · ទំព័រ 216

ហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើតជាមួយនឹងពួកនាគជាឧបបាតិកៈកំណើត ។ បឋមទានូបការសូត្រទី ១១ ដល់ ២០ ក្រុងសាវត្ថី ។ លុះភិក្ខុនោះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ ក្រាបបង្គំទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះក្នុងលោកនេះ បែកធ្លាយរាងកាយ បន្ទាប់ អំពីសេចក្តីស្លាប់ទៅ ទៅកើតជាមួយនឹងពួកនាគជាអណ្ឌជៈកំណើត ។ ម្នាល ភិក្ខុ បុគ្គលខ្លះក្នុងលោកនេះ ធ្វើអំពើទាំងពីរដោយកាយ ធ្វើអំពើទាំងពីរដោយ វាចា ធ្វើអំពើទាំងពីរដោយចិត្ត បុគ្គលនោះ បានឮថា ពួកនាគជាអណ្ឌជកំណើតមានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន ។ បុគ្គលនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញ ដល់បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងពួកនាគជាអណ្ឌជកំណើត ។ ទើបបុគ្គលនោះ ឲ្យបាយ ឲ្យទឹក ឲ្យសំពត់ ឲ្យយានជំនិះ ឲ្យផ្កា កម្រង ឲ្យគ្រឿងក្រអូប ឲ្យគ្រឿងលាប ឲ្យទីដេក ឲ្យទីសម្រាប់សំណាក់ អាស្រ័យ ឲ្យគ្រឿងប្រទីប ។ លុះបុគ្គលនោះបែកធ្លាយរាងកាយ បន្ទាប់អំពី សេចក្តីស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកនាគជាអណ្ឌជៈកំណើតមែន ។ ម្នាល ភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយ រាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើតជាមួយនឹងពួកនាគជាអណ្ឌជកំណើត ។