អដ្ឋកថា មូលគន្ធទានូបការសូត្រទសកំទី ១៣-២២
ក្បាលទី 22 · ទំព័រ 233
នឹងពួកទេវតាដែលអាស្រ័យ នៅលើឈើមានរសក្រអូប ។ ទៅកើតជាមួយនឹងពួកទេវតាដែលអាស្រ័យនៅលើ ឈើមានក្លិនក្រអូបទាំងអស់ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះក្នុងលោក នេះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិត ដោយចិត្ត បុគ្គលនោះ បានឮថា ពួកទេវតាដែលអាស្រ័យនៅលើឈើមាន ខ្លឹមក្រអូប មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន ។ បុគ្គល នោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ដល់អាត្មាអញបែកធ្លាយ រាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើ មានខ្លឹមក្រអូប ។ នឹងពួកទេវតាដែលអាស្រ័យនៅលើឈើមានស្រាយក្រអូប ។