សារគន្ធាទិទានូបការសូត្រទី ២៣-១១២
ទុតិយ-ចតុត្ថទានូបការសូត្រទី ២១ ដល់ ៥០ ក្រុងសាវត្ថី ។ លុះភិក្ខុនោះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ ក្រាបបង្គំទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះក្នុងលោកនេះ បែកធ្លាយរាងកាយ បន្ទាប់ អំពីសេចក្តីស្លាប់ទៅ ទៅកើតជាមួយនឹងពួកនាគជាជលាពុជកំណើត ។ បេ ។ នឹងពួកនាគជាសំសេទជៈកំណើត ។ ទៅកើតជាមួយនឹងពួកនាគជាឧបបាតិកៈកំណើត ។ ម្នាលភិក្ខុ បុគ្គលខ្លះក្នុងលោកនេះ ធ្វើអំពើទាំងពីរដោយកាយ ធ្វើ អំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត បុគ្គលនោះ បានឮថា ពួកន ាគជាឧបបាតិកៈកំណើត មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខ ច្រើន ។ បុគ្គលនោះ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញ ដល់បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ នឹងបានទៅកើតជាមួយនឹង ពួកនាគជាឧបបាតិកៈកំណើត ។ បុគ្គលនោះក៏ឲ្យបាយ ឲ្យទឹក ឲ្យសំពត់ ឲ្យយានជំនិះ ឲ្យផ្កាកម្រង ឲ្យគ្រឿងក្រអូប ឲ្យគ្រឿងលាប ឲ្យទីដេក ឲ្យទី សម្រាប់សំណាក់អាស្រ័យ ឲ្យគ្រឿងប្រទីប ។ លុះបុគ្គលនោះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកនាគជាឧបបាតិកៈកំណើតមែន ។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះក្នុង លោកនេះ បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើតជាមួយនឹង ពួកនាគជាឧបបាតិកៈកំណើត ។ ( សូត្រ ១០ ព្រមទាំងបេយ្យាលនេះ មាន សេចក្តីពិស្តារហើយ វេយ្យាករណ៍ ៤០ ក្នុងកំណើតទាំង ៤ មានសូត្រ ១០ មានសូត្រ ៥០ ) ។