សុទ្ធិកសូត្រទី ១
ក្បាលទី 22 · ទំព័រ 238
ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវ ទេវតាទាំងឡាយ ដែលជាពួកវលាហកៈ ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយស្តាប់រឿងនោះចុះ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ចុះទេវតាទាំងឡាយដែល ជាពួកវលាហកៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ទេវតាទាំងឡាយ ដែល ជាសីតវលាហកៈ ( អ្នកបណ្តាលនូវធាតុត្រជាក់ ) ក៏មាន ម្នាលភិក្ខុទាំងឡាយ ទេវតាទាំងឡាយជាឧណ្ញវលាហកៈ ( អ្នកបណ្តាលនូវធាតុក្តៅ ) ក៏ មាន ម្នាលភិក្ខុទាំងឡាយ ទេវតាទាំងឡាយ ជាអព្ភវលាហកៈ ( អ្នកបណ្តាល នូវអ័ព្ទ ) ក៏មាន ម្នាលភិក្ខុទាំងឡាយ ទេវតាទាំងឡាយជាវាតវលាហកៈ ( អ្នកបណ្តាលនូវខ្យល់ ) ក៏មាន ម្នាលភិក្ខុទាំងឡាយ ទេវតាទាំងឡាយ ជាវស្សវលាហកៈ ( អ្នកបណ្តាលនូវភ្លៀង ) ក៏មាន ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទេវតាទាំងឡាយជាពួកវលាហកៈ ។