អដ្ឋកថា សីតវលាហកទានូបការសុត្តទសកំទី ៣-១២
មិនមាន សីតវលាហកទានូបការសូត្រទី ៣ ដល់ ១២ ក្រុងសាវត្ថី ។ លុះភិក្ខុនោះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ ក្រាបបង្គំទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះក្នុងលោកនេះ បែកធ្លាយរាងកាយ ស្លាប់ទៅ ទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាសីតវលាហកៈ ។ ម្នាលភិក្ខុ បុគ្គល ខ្លះ ក្នុងលោកនេះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត បុគ្គលនោះ បានឮថា ទេវតាទាំងឡាយ ជាសីតវលាហកៈ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន ។ បុគ្គល នោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញ ដល់បែកធ្លាយ រាងកាយស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងទេវតាទាំងឡាយ ជា សីតវលាហកៈ ។ បុគ្គលនោះ ក៏ឲ្យបាយ ឲ្យទឹក ឲ្យសំពត់ ឲ្យយានជំនិះ ឲ្យ ផ្កាកម្រង ឲ្យគ្រឿងក្រអូប ឲ្យគ្រឿងលាប ឲ្យទីដេក ឲ្យទីសម្នាក់អាស្រ័យ ឲ្យគ្រឿងប្រទីប ។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើត ជាមួយនឹងទេវតាទាំងឡាយ ជាសីតវលាហកៈមែន ។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយ ស្លាប់ ទៅ ទៅកើតជាមួយនឹងទេវតាទាំងឡាយជាសីតវលាហកៈ ។ អដ្ឋកថាសូត្រទី ៣ មិនមាន ៥ ។