ឧណ្ហវលាហកទានូបការសុត្តចាលីសកំទី ១៣-៥២
ក្បាលទី 22 · ទំព័រ 242
ដល់ ៥២ ក្រុងសាវត្ថី ។ លុះភិក្ខុនោះអង្គុយក្នុងទីសមគួរហើយ ក៏ ក្រាបបង្គំទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយ ស្លាប់ទៅ ទៅកើតជាមួយនឹងទេវតាទាំងឡាយជាឧណ្ញវលាហកៈ ។ ទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាអព្ភវលាហកៈ ។ ទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាវាតវលាហកៈ ។ ទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាវស្សវលាហកៈ ។ ម្នាលភិក្ខុ បុគ្គលខ្លះក្នុងលោកនេះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិត ដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត បុគ្គលនោះបានឮថា ទេវតាទាំងឡាយ ជាវស្សវលាហកៈ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន ។