អដ្ឋកថា ឧណ្ហវលាហកទានូបការសុត្តចាលីសកំទី ១៣-៥២
ក្បាលទី 22 · ទំព័រ 242
បុគ្គលនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញ ដល់ បែកធ្លាយរាងកាយស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងទេវតាទាំងឡាយ ជា វស្សវលាហកៈ ។ បុគ្គលនោះ ក៏ឲ្យបាយ ឲ្យទឹក ឲ្យសំពត់ ឲ្យយានជំនិះ ឲ្យ ផ្កាកម្រង ឲ្យគ្រឿងក្រអូប ឲ្យគ្រឿងលាប ឲ្យទីដេក ឲ្យទីសម្នាក់អាស្រ័យ ឲ្យគ្រឿងប្រទីប ។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើត ជាមួយនឹងទេវតាទាំងឡាយ ជាវស្សវលាហកៈមែន ។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយ ស្លាប់ ១ឧណ្ញវលាហកៈ ១ អព្ភវលាហកៈ ១ វាតវលាហកៈ ១ វស្សវលាហកៈ ១ មួយពួកៗ គុណនឹងទានវត្ថុ ១០ ទើបជា ៤០ សូត្រ ។ ទៅ ក៏ទៅកើតជាមួយនឹងទេវតាទាំងឡាយជាវស្សវលាហកៈ ។