សីតវលាហកសូត្រទី ៥៣
ក្បាលទី 22 · ទំព័រ 243
ក្រុងសាវត្ថី ។ លុះភិក្ខុនោះអង្គុយក្នុងទីសមគួរហើយ ក៏ ក្រាបបង្គំទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលមានត្រជាក់ម្តងៗ ។ ម្នាលភិក្ខុ មានពួកទេវតាឈ្មោះសីតវលាហកៈ ចួនណាពួកទេវតានោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរយើងត្រេកអរដោយតម្រេករបស់ខ្លួន ព្រោះអាស្រ័យសេចក្តីប្រាថ្នាក្នុងចិត្ត នោះ របស់ទេវតាទាំងនោះ ទើបមានត្រជាក់ ។ ម្នាលភិក្ខុ នេះជាហេតុ នេះ ជាបច្ច័យ ដែលមានត្រជាក់ម្តងៗ ។