អដ្ឋកថា សីតវលាហកសូត្រទី ៥៣
ក្បាលទី 22 · ទំព័រ 243
បទថា ចេតោបណិធិមន្វាយ សេចក្តីថា អាស្រ័យការតាំងចិត្ត ។ បទថា សីតំ ហោតិ សេចក្តីថា ការត្រជាក់ណាមានក្នុងវស្សានរដូវ និងហេមន្តរដូវ ការត្រជាក់នោះ មានឧតុជាសមុដ្ឋានទាំងអស់ ។ ឯការត្រជាក់ ដែលត្រជាក់ជាងការត្រជាក់ទាំងឡាយ និងការត្រជាក់ដែលកើតឡើងក្នុង គិម្ហរដូវឯណា ការត្រជាក់នោះ ជាការត្រជាក់ដែលកើតឡើងដោយអានុភាព នៃទេវតា ។