ឧណ្ហវលាហកសូត្រទី ៥៤

ក្បាលទី 22 · ទំព័រ 244

ក្រុងសាវត្ថី ។ លុះភិក្ខុនោះអង្គុយក្នុងទីសមគួរហើយ ក៏ ក្រាបបង្គំទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលមានក្តៅម្តងៗ ។ ម្នាលភិក្ខុ មានពួកទេវតាឈ្មោះឧណ្ញវលាហកៈ ចួនណាពួកទេវតានោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរយើងត្រេកអរដោយតម្រេករបស់ខ្លួន ព្រោះអាស្រ័យសេចក្តីប្រាថ្នាក្នុងចិត្ត នោះ របស់ទេវតាទាំងនោះ ទើបមានក្តៅ ។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលមានក្តៅម្តងៗ ។