អដ្ឋកថា អព្ភវលាហកសូត្រទី ៥៥

ក្បាលទី 22 · ទំព័រ 245

បទថា អព្ភំ ហោតិ សេចក្តីថា មានមណ្ឌបពពក គឺក្រុម ពពក ។ ក្នុងសូត្រនេះ ពពកដែលប្រមូលផ្តុំឡើងក្នុងវស្សានរដូវ គឺរដូវ ភ្លៀងក្នុងសិសិរដូវ គឺរដូវរងា ជាពពកតាមប្រក្រតីនោះឯង មានឧតុជា សមុដ្ឋាន ។ ចំណែកពពកក្រាស់ ក្នុងរដូវមានពពកនោះឯង ដែលបិទបាំងព្រះចន្ទ ព្រះអាទិត្យ ធ្វើឲ្យងងឹតអស់កាល ៧ សប្តាហ៍ និងពពកក្នុងខែចេត្រ ខែ ពិសាខ ឈ្មោះថា ពពកដែលកើតឡើងដោយអានុភាពរបស់ទេវតា ។