វាតវលាហកសូត្រទី ៥៦

ក្បាលទី 22 · ទំព័រ 246

ក្រុងសាវត្ថី ។ លុះភិក្ខុនោះអង្គុយក្នុងទីសមគួរហើយ ក៏ ក្រាបបង្គំទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលមានខ្យល់ម្តងៗ ។ ម្នាលភិក្ខុ មានពួកទេវតាឈ្មោះវាតវលាហកៈ ចួនណាពួកទេវតានោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរយើងត្រេកអរដោយតម្រេករបស់ខ្លួន ព្រោះអាស្រ័យសេចក្តីប្រាថ្នាក្នុងចិត្ត នោះ របស់ទេវតាទាំងនោះ ទើបមានខ្យល់ ។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលមានខ្យល់ម្តងៗ ។