អដ្ឋកថា រូបអញ្ញាណសូត្រទី ១
បទថា វាតោ ហោតិ សេចក្តីថា ខ្យល់តាមប្រក្រតីដែល បក់មកអំពីទិសខាងជើង និងមកអំពីទិសខាងត្បូងជាដើម មានក្នុងរដូវនោះ នេះជាខ្យល់ដែលមានឧតុជាសមុដ្ឋាននោះឯង ឯខ្យល់ដែលបក់កម្ទេចដើមឈើ ជាដើម និងខ្យល់ដែលកើតឡើងពុំជួរកាល ឈ្មោះថា ខ្យល់ដែលកើតដោយ អានុភាពនៃទេវតា ។ ក្រុងសាវត្ថី ។ លុះភិក្ខុនោះអង្គុយក្នុងទីសមគួរហើយ ក៏ ក្រាបបង្គំទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលមានភ្លៀងបង្អុរចុះម្តងៗ ។ ម្នាលភិក្ខុ មានពួកទេវតាឈ្មោះ វស្សវលាហកៈ ចួនណាពួកទេវតានោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើ ដូច្នោះ គួរយើងត្រេកអរដោយតម្រេករបស់ខ្លួន ព្រោះអាស្រ័យសេចក្តីប្រាថ្នា ក្នុងចិត្តនោះ របស់ទេវតាទាំងនោះ ទើបមានភ្លៀងបង្អុរចុះ ។ ម្នាលភិក្ខុ នេះ ជាហេតុ នេះជាបច្ច័យ ដែលមានភ្លៀងបង្អុរចុះម្តងៗ ។ វលាហកសំយុត្ត ចប់ ៥ ឧទ្ទានក្នុងវលាហកសំយុត្តនោះ គឺ និយាយអំពីការសម្តែងនូវទេវតា ជាពួកវលាហកៈ ១ បុគ្គល ៥ ពួកប្រព្រឹត្តសុចរិត ១ ឧបការទាន ៥ លើក សីតវលាហកៈ ១ ឧណ្ញវលាហកៈ ១ អព្ភវលាហកៈ ១ វាតវលាហកៈ ១ វស្សវលាហកៈ ១ ។ បទថា ទេវោ វស្សតិ សេចក្តីថា ភ្លៀងដែលធ្លាក់អស់កាល ៤ ខែ ដែលជារដូវភ្លៀង មានឧតុជាសមុដ្ឋានទាំងអស់ ចំណែកភ្លៀងដែល ធ្លាក់ជោកជាំក្នុងរដូវភ្លៀង និងភ្លៀងក្នុងខែចេត្រ ខែពិសាខ ឈ្មោះថា កើតឡើង ដោយអានុភាពរបស់ទេវតា ។ ក្នុងសេចក្តីនោះ មានរឿងនេះជាឧទាហរណ៍ បានឮថា វស្សវលាហកទេវបុត្រមួយអង្គ ចូលទៅរកព្រះថេរៈដែលជាព្រះខីណាស្រព ចាំវស្សាក្នុង កុដិដែលមានដើមក្រស្នា ហើយឈរនៅខាងក្រៅ ។