វេទនាអញ្ញាណសូត្រទី ២
ក្បាលទី 22 · ទំព័រ 251
ក្រុងសាវត្ថី ។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីដ៏សមគួរ ហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលបណ្តាលឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើង ក្នុងលោកថា លោកទៀងក៏មាន ថាលោកមិនទៀងក៏មាន ។ បេ ។ ថា សត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនក៏មាន ។ ម្នាលវច្ឆៈ ព្រោះការមិនដឹងក្នុងវេទនា មិនដឹងក្នុងហេតុ ដែលនាំឲ្យកើតវេទនា មិនដឹង ក្នុងទីរម្លត់វេទនា មិនដឹងក្នុងបដិបទាជាដំណើរទៅកាន់ទីរម្លត់វេទនា នេះដែល នាំឲ្យទិដ្ឋិច្រើនប្រការកើតឡើងក្នុងលោក យ៉ាងនេះថា លោកទៀងក៏មាន ថា លោកមិនទៀងក៏មាន ។