អដ្ឋកថា វេទនាអញ្ញាណសូត្រទី ២

ក្បាលទី 22 · ទំព័រ 251

បេ ។ ថា សត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនក៏មាន ។ ម្នាលវច្ឆៈ ព្រោះការមិនដឹងក្នុងវេទនា មិនដឹងក្នុងហេតុ ដែលនាំឲ្យកើតវេទនា មិនដឹង ក្នុងទីរម្លត់វេទនា មិនដឹងក្នុងបដិបទាជាដំណើរទៅកាន់ទីរម្លត់វេទនា នេះដែល នាំឲ្យទិដ្ឋិច្រើនប្រការកើតឡើងក្នុងលោក យ៉ាងនេះថា លោកទៀងក៏មាន ថា លោកមិនទៀងក៏មាន ។