អដ្ឋកថា រូបអទស្សនាទិសុត្តបញ្ចកំទី ៦-១០
ក្បាលទី 22 · ទំព័រ 252
ហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលបណ្តាលឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើង ក្នុងលោកថា លោកទៀងក៏មាន លោកមិនទៀងក៏មាន ។ បេ ។ ថាសត្វ ស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនក៏មាន ។ ម្នាលវច្ឆៈ ព្រោះការមិនដឹងក្នុងសញ្ញា មិនដឹងក្នុងហេតុដែលនាំឲ្យកើតសញ្ញា មិនដឹងក្នុង ទីរម្លត់សញ្ញា មិនដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរម្លត់សញ្ញា នេះឯង ដែលនាំឲ្យទិដ្ឋិច្រើនប្រការកើតឡើងក្នុងលោកយ៉ាងនេះថា លោកទៀងក៏មាន ថាលោកមិនទៀងក៏មាន ។