រូបអនភិសមយាទិសុត្តបញ្ចកំទី ១១-១៥

ក្បាលទី 22 · ទំព័រ 234

នឹងបានទៅកើតជាមួយនឹង ពួកទេវតាដែលអាស្រ័យនៅលើឈើមានក្លិនក្រអូបទាំងអស់ ។ បុគ្គល នោះក៏ឲ្យខ្លឹមឈើមានក្លិនក្រអូប ។ បុគ្គលនោះក៏ឲ្យស្រាយឈើមានក្លិនក្រអូប ។ បុគ្គលនោះក៏ឲ្យសម្បកឈើមានក្លិនក្រអូប ។ បុគ្គលនោះ ក៏ឲ្យក្រមរឈើមាន ក្លិនក្រអូប ។ បុគ្គលនោះក៏ឲ្យស្លឹកឈើមានក្លិនក្រអូប ។ បុគ្គលនោះក៏ឲ្យផ្កា ឈើមានក្លិនក្រអូប ។ បុគ្គលនោះក៏ឲ្យផ្លែឈើមានក្លិនក្រអូប ។ បុគ្គលនោះ ក៏ឲ្យរសឈើមានក្លិនក្រអូប ។ បុគ្គលនោះក៏ឲ្យឈើមានក្លិនក្រអូបទាំងអស់ ។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើ មានក្លិនក្រអូបទាំងអស់ ។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកទេវតាដែលអាស្រ័យនៅលើឈើ មានក្លិនក្រអូបទាំងអស់ ។ មូលគន្ធទានូបការសូត្រទី ១៣ ដល់ ២២ ក្រុងសាវត្ថី ។ លុះភិក្ខុនោះអង្គុយក្នុងទីសមគួរហើយ ក៏ ។