រូបអននុពោធាទិ សុត្តបញ្ចកំទី ១៦-២០
ក្រាបបង្គំទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះក្នុងលោកនេះ បែកធ្លាយរាងកាយ ស្លាប់ទៅ ទៅកើតជាមួយនឹងពួកទេវតាដែលអាស្រ័យនៅលើឈើ មានឫសក្រអូប ។ ម្នាលភិក្ខុ បុគ្គលខ្លះក្នុងលោកនេះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិត ដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត បុគ្គលនោះបានឮថា ពួកទេវតាដែល អាស្រ័យនៅលើឈើមានឫសក្រអូប មានអាយុវែង មានសម្បុរល្អ មាន សេចក្តីសុខច្រើន ។ បុគ្គលនោះ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា ធ្វើដូចម្តេច ហ្ន៎ ដល់អាត្មាអញបែកធ្លាយរាងកាយស្លាប់ទៅ នឹងបានទៅកើតជាមួយនឹង ពួកទេវតា ដែលអាស្រ័យនៅលើឈើមានឫសក្រអូប ។ ទើបបុគ្គលនោះឲ្យបាយ ឲ្យទឹក ឲ្យសំពត់ ឲ្យយានជំនិះ ឲ្យផ្កាកម្រង ឲ្យគ្រឿងក្រអូប ឲ្យ គ្រឿង លាបផ្សេងៗ ឲ្យទីដេក ឲ្យទីសម្នាក់អាស្រ័យ ឲ្យគ្រឿងប្រទីប ។ លុះបុគ្គលនោះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានឫសក្រអូបមែន ។ ម្នាលភិក្ខុ នេះជាហេតុ នេះ ជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅ កើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានឫសក្រអូប ។ សារគន្ធទិទានូបការសូត្រទី ២៣ ដល់ ១៣២ ក្រុងសាវត្ថី ។ លុះភិក្ខុនោះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ ។