រូបអនុបលក្ខណាទិ សុត្តបញ្ចកំទី ៣១-៣៥
ក្បាលទី 22 · ទំព័រ 236
ទៅកើតជាមួយនឹងពួកទេវតា ដែល អាស្រ័យនៅលើឈើមានក្លិនក្រអូបទាំងអស់ ។ ម្នាលភិក្ខុ បុគ្គលខ្លះក្នុងលោក នេះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិត ដោយចិត្ត បុគ្គលនោះ បានឮថា ពួកទេវតាដែលអាស្រ័យនៅលើឈើមានក្លិន ក្រអូបទាំងអស់មាន អាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន ។