អដ្ឋកថា រូបអនុបលក្ខណាទិ សុត្តបញ្ចកំទី ៣១-៣៥

ក្បាលទី 22 · ទំព័រ 253

ដឹងក្នុងទីរម្លត់សង្ខារ មិនដឹងក្នុងបដិបទាជាដំណើរទៅកាន់ទីរម្លត់សង្ខារ នេះ ហើយដែលនាំឲ្យទិដ្ឋិច្រើនប្រការកើតឡើងក្នុងលោកយ៉ាងនេះថា លោកទៀង ក៏មាន លោកមិនទៀងក៏មាន ។ បេ ។ ថាសត្វស្លាប់ទៅកើតទៀតក៏មិនមែន មិន កើតទៀតក៏មិនមែនក៏មាន ។ ម្នាលវច្ឆៈ នេះជាហេតុ នេះជាបច្ច័យ ដែល បណ្តាលឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោកថា លោកទៀងក៏មាន ថា លោកមិនទៀងក៏មាន ។