រូបអប្បច្ចុបេក្ខណាទិ សុត្តបញ្ចកំទី ៤៦-៥០

ក្បាលទី 22 · ទំព័រ 237

ក្រអូបទាំងអស់មែន ។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យ បុគ្គលខ្លះក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួក ទេវតា ដែលអាស្រ័យនៅលើឈើ មានក្លិនក្រអូបទាំងអស់ ។ ( សូត្រ ១ រយ ១ ក្តី ១២ ក្តី រមែងមានដោយការរួបរួមតែមួយយ៉ាងនេះ ) ។ គន្ធព្វកាយសំយុត្ត ចប់ ៥ ឧទ្ទាននៃគន្ធព្វកាយសំយុត្តនោះ គឺ និយាយអំពីគន្ធព្វកាយិកទេវតាសុទ្ធ ១ សុចរិត ១ អ្នកឲ្យទាន ១០ ពួកដទៃទៀត និងឧបការទាន ១០ ដែលឲ្យកើតជាគន្ធព្វកាយិកទេវតា ដែលទ្រង់ប្រកាស ហើយដោយប្រពៃ ។