អដ្ឋកថា រូបអប្បច្ចុបេក្ខណាទិ សុត្តបញ្ចកំទី ៤៦-៥០

ក្បាលទី 22 · ទំព័រ 253

ក្រុងសាវត្ថី ។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីដ៏សមគួរ ហើយ ទើបក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលបណ្តាលឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើង ក្នុងលោកថា លោកទៀងក៏មាន ថាលោកមិនទៀងក៏មាន ។