អដ្ឋកថា រូបអប្បច្ចក្ខកម្មាទិសុត្តចតុក្កំទី ៥១-៥៤

ក្បាលទី 22 · ទំព័រ 253

បេ ។ ថា សត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនក៏មាន ។ ម្នាលវច្ឆៈ ព្រោះការមិនដឹងក្នុងវិញ្ញាណ មិនដឹងក្នុងហេតុដែលនាំឲ្យកើតវិញ្ញាណ មិនដឹង ក្នុងទីរម្លត់វិញ្ញាណ មិនដឹងក្នុងបដិបទាជាដំណើរទៅកាន់ទីរម្លត់វិញ្ញាណ នេះ ឯងហើយដែលនាំឲ្យទិដ្ឋិច្រើនប្រការ កើតឡើងក្នុងលោកយ៉ាងនេះថា លោក ទៀងក៏មាន ថាលោកមិនទៀងក៏មាន ។