សមាធិមូលកឋិតិសូត្រទី ២
ក្បាលទី 22 · ទំព័រ 264
ក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ បេ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន ៤ ពួក ។ បុគ្គលទាំង ៤ ពួក ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ឈ្លាសវៃក្នុងការកំណត់ អង្គ ( ឈាន ) ក្នុងសមាធិ តែមិនឈ្លាសវៃក្នុងការធ្វើសមាធិឲ្យឋិតនៅ ។