អដ្ឋកថា សមាធិមូលកឋិតិសូត្រទី ២
ក្បាលទី 22 · ទំព័រ 264
ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការធ្វើសមាធិឲ្យឋិតនៅ តែមិនឈ្លាសវៃក្នុងការកំណត់អង្គ ( ឈាន ) ក្នុងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមាន ( ឈាន ) ខ្លះ ក្នុងលោក នេះ ជាអ្នកមិនឈ្លាសវៃក្នុងការកំណត់អង្គ ( ឈាន ) ក្នុងសមាធិ ទាំងមិន ឈ្លាសវៃក្នុងការធ្វើសមាធិឲ្យឋិតនៅ ។