អដ្ឋកថា សមាធិមូលកកល្លិតសូត្រទី ៤

ក្បាលទី 22 · ទំព័រ 267

ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ បុគ្គលទាំង ៤ ពួក ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះក្នុងលោកនេះ ជាអ្នកឈ្លាសវៃក្នុងការកំណត់អង្គ ( ឈាន ) ក្នុងសមាធិ តែមិនឈ្លាសវៃក្នុងការធ្វើចិត្តឲ្យរីករាយស្រួលក្នុងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះក្នុងលោកនេះ ជាអ្នកឈ្លាសវៃក្នុង ការធ្វើចិត្តឲ្យរីករាយស្រួលក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការកំណត់អង្គ ( ឈាន ) ក្នុងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុង លោកនេះ មិនឈ្លាសវៃក្នុងការកំណត់អង្គ ( ឈាន ) ក្នុងសមាធិ ទាំងមិន ឈ្លាសវៃ ក្នុងការធ្វើចិត្តឲ្យរីករាយស្រួលក្នុងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះក្នុងលោកនេះ ជាអ្នកឈ្លាសវៃក្នុងការកំណត់អង្គ ( ឈាន ) ក្នុងសមាធិផង ឈ្លាសវៃក្នុងការធ្វើចិត្តឲ្យរីករាយស្រួល ក្នុងសមាធិផង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ ( ឈាន ) ក្នុងសមាធិផង ឈ្លាសវៃក្នុងការធ្វើចិត្តឲ្យ រីករាយស្រួល ក្នុងសមាធិផង ។ បណ្តាបុគ្គលអ្នកមានឈានទាំង ៤ ពួកន េះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង ។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកដោះស្រស់កើតអំពីគោ ទឹកដោះជូរកើតអំពីទឹកដោះ ស្រស់ ទឹកដោះខាប់កើតអំពីទឹកដោះជូរ ទឹកដោះរាវកើតអំពីទឹកដោះខាប់ ទឹកដោះថ្លាកើតអំពីទឹកដោះរាវ ។ បេ ។ ថ្លៃថ្លាផង ។