អដ្ឋកថា សមាធិមូលកអារម្មណសូត្រទី ៥

ក្បាលទី 22 · ទំព័រ 269

ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា ជា អ្នកឈ្លាសវៃក្នុងការកំណត់អង្គ ( ឈាន ) ក្នុងសមាធិផង ឈ្លាសវៃក្នុង អារម្មណ៍ ក្នុងសមាធិផង ។ បណ្តាបុគ្គលអ្នកមានឈានទាំង ៤ ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង ។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកដោះស្រស់កើតអំពីគោ ។ បេ ។ ថ្លៃថ្លាផង ។