អដ្ឋកថា សមាធិមូលកគោចរសូត្រទី ៦
ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ បុគ្គលទាំង ៤ ពួក ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះក្នុងលោកនេះ ជាអ្នកឈ្លាសវៃក្នុងការកំណត់អង្គ ( ឈាន ) ក្នុងសមាធិ តែមិនឈ្លាសវៃក្នុងគោចរ ក្នុងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ឈ្លាសវៃក្នុងគោចរក្នុងសមាធិ តែមិន ឈ្លាសវៃក្នុងការកំណត់អង្គ ( ឈាន ) ក្នុងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃក្នុងការកំណត់អង្គ ( ឈាន ) ក្នុងសមាធិ ទាំងមិនឈ្លាសវៃក្នុងគោចរក្នុងសមាធិ ។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលមានឈានខ្លះក្នុងលោកនេះ ជាអ្នកឈ្លាសវៃក្នុងការកំណត់ អង្គ ( ឈាន ) ក្នុងសមាធិផង ឈ្លាសវៃក្នុងគោចរ ក្នុងសមាធិផង ។ ម្នាល ភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ ( ឈាន ) ក្នុងសមាធិផង ឈ្លាសវៃក្នុងគោចរក្នុងសមាធិ ផង ។ បណ្តាបុគ្គលអ្នកមានឈានទាំង ៤ ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង ។ ម្នាលភិក្ខុទាំងឡាយ ដូច ទឹកដោះស្រស់កើតអំពីគោ ។ បេ ។ ថ្លៃថ្លាផង ។ បទថា ន សមាធិស្មឹ គោចរកុសលោ សេចក្តីថា មិន ឈ្លាសក្នុងអារម្មណ៍របស់កម្មដ្ឋាន និងក្នុងទីគោចរដើម្បីបិណ្ឌបាត ។