សមាធិមូលកអភិនីហារសូត្រទី ៧

ក្បាលទី 22 · ទំព័រ 272

ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ បុគ្គលទាំង ៤ ពួក ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះក្នុងលោកនេះ ជាអ្នកឈ្លាសវៃក្នុងការកំណត់អង្គ ( ឈាន ) ក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការកសាងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះក្នុងលោកនេះ ជាអ្នកឈ្លាសវៃក្នុងការកសាងសមាធិ តែ មិនឈ្លាសវៃក្នុងការកំណត់អង្គ ( ឈាន ) ក្នុងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃក្នុងការកំណត់ អង្គ ( ឈាន ) ក្នុងសមាធិ ទាំងមិនឈ្លាសវៃ ក្នុងការកសាងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះក្នុងលោកនេះ ជាអ្នកឈ្លាសវៃក្នុង ការកំណត់អង្គ ( ឈាន ) ក្នុងសមាធិផង ឈ្លាសវៃក្នុងការកសាងសមាធិ ផង ។