អដ្ឋកថា សមាធិមូលកសក្កច្ចការីសូត្រទី ៨
ក្បាលទី 22 · ទំព័រ 273
ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ បុគ្គលទាំង ៤ ពួក ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះក្នុងលោកនេះ ជាអ្នកឈ្លាសវៃក្នុងការកំណត់អង្គ ( ឈាន ) ក្នុងសមាធិ តែមិនធ្វើដោយគោរពក្នុងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល មានឈានខ្លះក្នុងលោកនេះ ជាអ្នកធ្វើដោយគោរពក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការកំណត់អង្គ ( ឈាន ) ក្នុងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល មានឈានខ្លះក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃក្នុងការកំណត់អង្គ ( ឈាន ) ក្នុងសមាធិ ទាំងមិនធ្វើដោយគោរពក្នុងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល មានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃក្នុងការកំណត់អង្គ ( ឈាន ) ក្នុងសមាធិផង ធ្វើដោយគោរពក្នុងសមាធិផង ។ ម្នាលភិក្ខុទាំងឡាយ បណ្តា បុគ្គលទាំងនោះ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃក្នុងការកំណត់អង្គ