សមាបត្តិមូលកកល្លិតសូត្រទី ១៣
ក្បាលទី 22 · ទំព័រ 255
ក្រុងសាវត្ថី ។ ម្នាលវច្ឆៈ ព្រោះការមិនត្រាស់ដឹងក្នុងវេទនា ។ បេ ។ ក្រុងសាវត្ថី ។ ម្នាលវច្ឆៈ ព្រោះការមិនត្រាស់ដឹងក្នុងសញ្ញា ។ បេ ។ ក្រុងសាវត្ថី ។ ម្នាលវច្ឆៈ ព្រោះការមិនត្រាស់ដឹងក្នុងសង្ខារ ទាំងឡាយ ។ បេ ។ ក្រុងសាវត្ថី ។ ម្នាលវច្ឆៈ ព្រោះការមិនត្រាស់ដឹងក្នុងវិញ្ញាណ ។ បេ ។ រូបអននុពោធាទិសូត្រទី ១៦ ដល់ ២០ ក្រុងសាវត្ថី ។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីដ៏សមគួរ ហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ។ បេ ។ ម្នាលវច្ឆៈ ព្រោះការមិនត្រាស់ដឹង តាមក្នុងរូប ។ បេ ។ ព្រោះការមិនត្រាស់ដឹងតាម ក្នុងបដិបទាជាដំណើរទៅកាន់ ទីរម្លត់រូប បេ ។