អដ្ឋកថា សមាបត្តិមូលក អារម្មណសូត្រទី ១៤

ក្បាលទី 22 · ទំព័រ 275

ក្នុងការកំណត់អង្គ ( ឈាន ) ក្នុងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល មានឈានខ្លះក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃក្នុងការកំណត់អង្គ ( ឈាន ) ក្នុងសមាធិ ទាំងមិនធ្វើឲ្យរឿយៗ ក្នុងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល មានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃក្នុងការកំណត់អង្គ ( ឈាន ) ក្នុងសមាធិផង ធ្វើឲ្យរឿយៗ ក្នុងសមាធិផង ។