សមាបត្តិមូលក គោចរ សូត្រទី ១៥
រម្លត់វិញ្ញាណ ។ បេ ។ រូបអប្បដិវេធាទិសូត្រទី ២១ ដល់ ២៥ ក្រុងសាវត្ថី ។ បពិត្រព្រះគោតមដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ។ បេ ។ ម្នាលវច្ឆៈ ព្រោះការមិនចាក់ធ្លុះក្នុងរូប ។ បេ ។ ម្នាលវច្ឆៈ ព្រោះការមិនចាក់ធ្លុះក្នុងវិញ្ញាណ ។ បេ ។ រូបអប្បអសល្លក្ខណាទិសូត្រទី ២៦ ដល់ ៣០ ក្រុងសាវត្ថី ។ ម្នាលវច្ឆៈ ព្រោះការមិនកំណត់ក្នុងរូប ។ បេ ។ ម្នាលវច្ឆៈ ព្រោះការមិនកំណត់ក្នុងវិញ្ញាណ ។ បេ ។ រូបអនុបលក្ខណាទិសូត្រទី ៣១ ដល់ ៣៥ ក្រុងសាវត្ថី ។ ម្នាលវច្ឆៈ ព្រោះការមិនចូលទៅកំណត់ក្នុង រូប ។ បេ ។ ម្នាលវច្ឆៈ ព្រោះការមិនចូលទៅកំណត់ក្នុងវិញ្ញាណ ។ បេ ។ រូបអសមបេក្ខណាទិសូត្រទី ៣៦ ដល់ ៤០ ក្រុងសាវត្ថី ។ ម្នាលវច្ឆៈ ព្រោះការមិនបានសម្លឹងលៃលក ក្នុងរូប ។ បេ ។ ម្នាលវច្ឆៈ ព្រោះការមិនបានសម្លឹងលៃលកក្នុងវិញ្ញាណ ។ បេ ។ រូបអប្បច្ចវេក្ខណាទិសូត្រទី ៤១ ដល់ ៤៥ ក្រុងសាវត្ថី ។ ម្នាលវច្ឆៈ ព្រោះការមិនពិចារណាក្នុងរូប ។ បេ ។ ម្នាលវច្ឆៈ ព្រោះការមិនពិចារណាក្នុងវិញ្ញាណ ។ បេ ។