អដ្ឋកថា សមាបត្តិមូលក គោចរ សូត្រទី ១៥
ក្បាលទី 22 · ទំព័រ 275
ម្នាលភិក្ខុទាំងឡាយ បណ្តា បុគ្គលទាំងនោះ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃក្នុងការកំណត់អង្គ ( ឈាន ) ក្នុងសមាធិផង ជាអ្នកធ្វើឲ្យរឿយៗ ក្នុងសមាធិផង ។ បណ្តា បុគ្គលមានឈានទាំង ៤ ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជា ប្រធានផង ឧត្តមផង ថ្លៃថ្លាផង ។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកដោះស្រស់ កើតអំពីគោ ។