សមាបត្តិមូលកអភិនីហារសូត្រទី ១៦
ក្បាលទី 22 · ទំព័រ 257
ដល់ ៥០ ក្រុងសាវត្ថី ។ ម្នាលវច្ឆៈ ព្រោះការមិនបានចូលទៅកំណត់ ក្នុងរូប ។ បេ ។ ម្នាលវច្ឆៈ ព្រោះការមិនបានចូលទៅកំណត់ក្នុងវិញ្ញាណ ។ បេ ។ រូបអប្បច្ចក្ខកម្មាទិសូត្រទី ៥១ ដល់ ៥៤ ក្រុងសាវត្ថី ។ គ្រានោះឯង វច្ឆគោត្តបរិព្វាជកចូលទៅគាល់ ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះមាន ព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫកហើយក៏ អង្គុយក្នុងទីដ៏សមគួរ ។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយក៏ ក្រាបបង្គំទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន អ្វីជា ហេតុ អ្វីជាបច្ច័យ ដែលបណ្តាលឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោក ថា លោកទៀងក៏មាន ថាលោកមិនទៀងក៏មាន ។