សមាបត្តិមូលក សក្កច្ច សូត្រទី ១៧
ក្បាលទី 22 · ទំព័រ 257
បេ ។ ថាសត្វស្លាប់ទៅ កើត ទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនក៏មាន ។ ម្នាលវច្ឆៈ ព្រោះការមិនធ្វើឲ្យ ជាក់ច្បាស់ក្នុងរូប ការមិនធ្វើឲ្យជាក់ច្បាស់ក្នុងហេតុដែលនាំឲ្យកើតរូប ការ មិនធ្វើឲ្យជាក់ច្បាស់ក្នុងទីរម្លត់រូប ការមិនធ្វើឲ្យជាក់ច្បាស់ក្នុងបដិបទាជាដំណើរ ទៅកាន់ទីរម្លត់រូប បេ ។ ក្រុងសាវត្ថី ។ ម្នាលវច្ឆៈ ព្រោះការមិនធ្វើឲ្យជាក់ច្បាស់ក្នុង វេទនា ។ បេ ។ ព្រោះការមិនធ្វើឲ្យជាក់ច្បាស់ក្នុងបដិបទា ជាដំណើរទៅកាន់ទី រម្លត់វេទនា ។ បេ ។ ក្រុងសាវត្ថី ។ ម្នាលវច្ឆៈ ព្រោះការមិនធ្វើឲ្យជាក់ច្បាស់ក្នុង សញ្ញា ។ បេ ។ ព្រោះការមិនធ្វើឲ្យជាក់ច្បាស់ក្នុងបដិបទាជាដំណើរទៅកាន់ទី