សមាបត្តិមូលក សាតច្ចសូត្រទី ១៨
រម្លត់សញ្ញា ។ បេ ។ ក្រុងសាវត្ថី ។ ម្នាលវច្ឆៈ ព្រោះការមិនធ្វើឲ្យជាក់ច្បាស់ក្នុង សង្ខារទាំងឡាយ ។ បេ ។ ព្រោះការមិនធ្វើឲ្យជាក់ច្បាស់ក្នុងបដិបទា ជាដំណើរ ទៅកាន់ទីរម្លត់សង្ខារ ។ បេ ។ វិញ្ញាណអប្បច្ចក្ខកម្មសូត្រទី ៥៥ ក្រុងសាវត្ថី ។ ម្នាលវច្ឆៈ ព្រោះការមិនធ្វើឲ្យជាក់ច្បាស់ក្នុង វិញ្ញាណ ការមិនធ្វើឲ្យជាក់ច្បាស់ក្នុងហេតុដែលនាំឲ្យកើតវិញ្ញាណ ការមិនធ្វើឲ្យ ជាក់ច្បាស់ក្នុងទីរម្លត់វិញ្ញាណ ការមិនធ្វើឲ្យជាក់ច្បាស់ក្នុងបដិបទាជាដំណើរ ទៅកាន់ទីរម្លត់វិញ្ញាណ នេះឯងហើយដែលនាំឲ្យទិដ្ឋិច្រើនប្រការកើតឡើងក្នុង លោកយ៉ាងនេះថា លោកទៀងក៏មាន ។ បេ ។ ថាសត្វស្លាប់ទៅកើតទៀតក៏មិន មែន មិនកើតទៀតក៏មិនមែនក៏មាន ។ ម្នាលវច្ឆៈ នេះជាហេតុ នេះជាបច្ច័យ ដែលបណ្តាលឲ្យទិដ្ឋិច្រើនប្រការនេះកើតឡើងក្នុងលោកថា លោកទៀងក៏មាន ថាលោកមិនទៀងក៏មាន ថាលោកមានទីបំផុតក៏មាន ថាលោកមិនមានទីបំផុត ក៏មាន ថាជីវិតនោះ គឺសរីរៈនោះក៏មាន ថាជីវិតដទៃ សរីរៈដទៃក៏មាន ថាសត្វ ស្លាប់ទៅកើតទៀតក៏មាន ថាសត្វស្លាប់ទៅមិនកើតទៀតក៏មាន ថាសត្វស្លាប់ ទៅកើតទៀតខ្លះ មិនកើតទៀតខ្លះក៏មាន ថាសត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនក៏មាន ។ ម្នាលវច្ឆៈ នេះជាហេតុ នេះជាបច្ច័យ ដែល បណ្តាលឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោកថា លោកទៀងក៏មាន លោកមិនទៀងក៏មាន ។ បេ ។ ថាសត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើត ទៀតក៏មិនមែនក៏មាន ។ ( សូត្រ ៥៥ មានដោយការរួបរួមចូលគ្នាតែមួយ ) ។ វច្ឆគោត្តសំយុត្ត ចប់ ៥ នេះជាឧទ្ទាននៃវច្ឆគោត្តសំយុត្ត គឺ និយាយអំពីការមិនដឹង ១ ការមិនឃើញ ១ ការមិន ត្រាស់ដឹង ១ ការមិនត្រាស់ដឹងតាម ១ ការមិនចាក់ ធ្លុះចំពោះ