ឋិតិមូលកវុដ្ឋានសុត្តាទិ អដ្ឋកំ ទី ២០-២៧

ក្បាលទី 22 · ទំព័រ 260

គប្បីជ្រាបវិនិច្ឆ័យក្នុងវច្ឆគោត្តសំយុត្តដូចតទៅនេះ បទថា អញ្ញាណា ប្រែថា ព្រោះមិនដឹង ។ គប្បីជ្រាបអត្ថក្នុងបទទាំងអស់ ដោយអំណាចតតិយាវិភត្តិដូចគ្នានឹងកិច្ច ពណ៌នាមក ដូច្នេះ ។ បទទាំងនេះ គ្រប់បទជាវេវចនៈនៃគ្នានិងគ្នានោះឯង ។ ក្នុងសំយុត្តនេះ គប្បីជ្រាបថា ព្រះមានព្រះភាគត្រាស់សូត្រ ១១ សូត្រ ត្រាស់វេយ្យាករណ៍ ៥៥ វេយ្យាករណ៍ ។ អដ្ឋកថា វច្ឆគោត្តសំយុត្តទី ១២ ចប់ វច្ឆគោត្តសំយុត្តទី ១២ ចប់