វុដ្ឋានមូលក កល្លិតសុត្តាទិសត្តកំទី ២៨-៣៤
ក្បាលទី 22 · ទំព័រ 261
ក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ បេ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន ៤ ពួក ។ បុគ្គលទាំង ៤ ពួក ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃក្នុង ការកំណត់អង្គ ( ឈាន ) ក្នុងសមាធិ តែមិនឈ្លាសវៃក្នុងការចូលសមាធិ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលមានឈានខ្លះក្នុងលោកនេះ ជាអ្នកឈ្លាស វៃក្នុងការចូលសមាធិ តែមិនឈ្លាសវៃក្នុងការកំណត់អង្គ ( ឈាន ) ក្នុងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះក្នុងលោកនេះ មិន ឈ្លាសវៃក្នុងការកំណត់អង្គ ( ឈាន ) ក្នុងសមាធិ ទាំងមិនឈ្លាសវៃក្នុង ការចូលសមាធិ ។